មាតិកា
ការយកវត្ថុវិភាគសត្វគ្រៀលចំនួន២ក្បាល ដើម្បីធ្វើតេស្តស្វែងរកជម្ងឺ
ចេញ​ផ្សាយ ៣១ មីនា ២០១៨
510

ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្រ្តីចំនួន៤នាក់ សហការជាមួយមន្រ្តីអង្គការ WCS បានចុះពិនិត្យ និងប្រមូលព័ត៌មានស្ដីពីករណីសត្វគ្រៀលឈឺ និងងាប់ស្ថិតនៅតំបន់អភិរក្សសត្វគ្រៀលអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច។ ចំពោះលទ្ធផលសង្កេតឃើញថាសត្វគ្រៀលបានចាប់ផ្ដើមឈឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ហើយបើគិតមកដល់ពេលនេះមានសត្វគ្រៀលឈឺងាប់អស់ចំនួន១០ក្បាល។ នៅពេលនោះក្រុមការងារបានយកវត្ថុវិភាគសត្វគ្រៀលចំនួន២ក្បាល ផ្ញើរទៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វដើម្បីវិភាគរកជម្ងឺឲ្យជាក់លាក់ ព្រមទាំងបានធ្វើការបាញ់ថ្នាំរំងាប់មេរោគនៅជុំវិញបរិវេណស្នាក់ការផងដែរ។ ដោយឡែកចំពោះមាន់ទារបស់ប្រជាជនដែលស្ថិតនៅក្បែរតំបន់អភិរក្សសត្វគ្រៀលនេះគឺពុំទាន់មានសត្វឈឺនូវឡើយទេ នេះបើតាមការចុះពិនិត្យ និងប្រមូលព័ត៌មានជាបឋមមួយចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter