មាតិកា
ការចុះត្រួតពិនិត្យកន្លែងពិឃាតគោរបស់អាជីវករឈ្មោះ ហីុម សេន ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត
ចេញ​ផ្សាយ ២៧ មេសា ២០១៨
374

ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសហការជាមួយ លោកប្រធានផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកទឹកឈូ បានចុះត្រួតពិនិត្យកន្លែងពិឃាតគោរបស់អាជីវករឈ្មោះ ហីុម សេន ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលពលរដ្ឋរាយការណ៏ថា គ្មានអនាម័យនិងមានក្លិនស្អុយ។ តាមការចុះពិនិត្យជាក់ស្ដែងឃើញថា កន្លែងពិឃាតគោនេះ មានអនាម័យល្អបង្គួរ ពុំមានដង្កូវនិងមានក្លិនស្អុយខ្លាំងនោះទេ។ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារក៏បានណែនាំការងារមួយចំនួនដូចខាងក្រោម:
១.ត្រូវធ្វើអនាម័យអោយបានល្អជាប្រចាំ
២.បូមលូ(អាង)ស្តុកកាកសំណល់ចេញអោយអស់
៣.បាញ់ថ្នាំរំងាប់មេរោគអោយបានទៀងទាត់
៤.ជីកដីដាក់លូមួយកន្លែងទៀតចៀសវាងកុំអោយទឹកហូរចេញក្រៅរបង
៥.បើមានលទ្ធភាព គួររកកន្លែងថ្មីដើម្បីពិឃាត
៦.បានបាញ់ថ្នាំរំងាប់មេរោគផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter