មាតិកា
ការចុះពិនិត្យមើលកសិដ្ឋាន ចំការស្វាយចន្ទី និងម្រេចធម្មជាតិ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ លឹម ស្រេង ស្ថិតនៅក្នង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
ចេញ​ផ្សាយ ២៨ ឧសភា ២០១៨
659

រសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨  លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ និងសហការី ដើម្បីចុះពិនិត្យមើលកសិដ្ឋាន ចំការស្វាយចន្ទី និងម្រេចធម្មជាតិ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ លឹម ស្រេង ស្ថិតនៅក្នង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត លើផ្ទៃដី ៤០០ហិកតា ដោយក្នុងពេលនោះម្រេចដាំបានចំនួន ២ម៉ឺនជន្លុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១។ តាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋានបានឲ្យដឹងថា ក្នុងឆ្នាំនេះអាចនឹងទទួលផលបាន
១. ស្វាយចន្ទីប្រមាណជា ១៥០តោន
២. ម្រេចបានចំនួន ៥តោន (ការប្រមូលផលលើកទីមួយ) ។
ចំពោះតម្លៃម្រេចវិញគឺមានតម្លៃថេរ គឺពី ១៥ដុល្លារ រហូតដល់ ៣០ដុល្លារក្នុងមួយគ.ក្រ ដោយសារកសិដ្ឋាននេះស្ថិតនៅក្នុងសមាគមន៍ម្រេចកំពត ដោយឡែកចំពោះផលស្វាយចន្ទីមានតម្លៃប្រមាណជាជាង ២ដុល្លារក្នុងមួយគ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter