មាតិកា
ការចុះពិនិត្យមើលទីតាំងប្រារព្ធពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨
ចេញ​ផ្សាយ ២៨ ឧសភា ២០១៨
379

ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨  លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ និងសហការី ដើម្បីចុះពិនិត្យមើលទីតាំងប្រារព្ធពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្ថានីយ៍ដាំឈើថ្មរូងលើផ្ទៃដី ៥០ហិកតា និងស្ថិតក្នុងភូមិព្រៃកអំបិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំងាយប្រមាណជា ១៨គម។
សូមបញ្ជាក់ថា ការរៀបចំព្រះរាជពិធីរុក្ខទិវានេះ តែងតែប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខៃកក្កដា ឆ្នាំ២០១៨។

ចំនួនអ្នកចូលទស្សនា
Flag Counter