មាតិកា
ការចុះត្រួតពិនិត្យការបោចរោមទា នៅស្រុកឈូក ដែលប្រើប្រាស់ជ័រកាវម៉្យាងព៌ណក្រម៉ៅដើម្បីជាជំនួយក្នុងការសំអាតរោម
ចេញ​ផ្សាយ ៣០ ឧសភា ២០១៨
418

ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយសាខាកាំកុងត្រូលខេត្តកំពត កែប និងការិយាល័យកសិកម្មស្រុកឈូក បានចុះត្រួតពិនិត្យការបោចរោមទា នៅស្រុកឈូក ដែលប្រើប្រាស់ជ័រកាវម៉្យាងព៌ណក្រម៉ៅដើម្បីជាជំនួយក្នុងការសំអាតរោម។ គោលបំណងនៃការចុះគឺ ដើម្បីសិក្សាថាតើការប្រើប្រាស់ជ័រកាវជាជំនួយក្នុងការសំអាតរោមនេះ មានផលប៉ះពាល់ដែឬយ៉ាងណា ហើយចំពោះបញ្ហានេះ មន្រ្តីជំនាញសាខាកាំកុងត្រូលក៏បានយកសំណាកជ័រកាវទៅពិនិត្យវិភាគនៅមន្ទីរពិសោធន៏របស់អគ្គនាយកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញផងដែរ។ ចំពោះលទ្ធផលនៃការវិភាគនឹងជម្រាបជូននៅពេលក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter