ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានប្រជំុផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥០៨៦សជណ.កសក ចុះថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការផ្អាកបណ្តោះអាសន្ននូវការនាំចូលថ្នាំកំចាត់ស្មៅគ្រប់ប្រភេទ និងដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មទាំងអស់ត្រូវផ្អាកការផ្គត់ផ្គង់ចែកចាយថ្នាំកំចាត់ស្មៅជាបណ្តោះអាសន្ន រងចាំការត្រួតពិនិត្យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត នៅស្រុអង្គរជ័យ និងស្រុបន្ទាយមាស មានអាជីវករចូលរួមចំនួន២៥នាក់ ស្រី0៨នាក់ និងនៅស្រុកកំពង់ត្រាចចំនួន០៧ដេប៉ូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម