នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែបឋមាសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត រួមនិង លោក ហៀន ង៉ុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានចូលរួម ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ " រួមគ្នាលុបបំបាត់ ការបំពុលដោយបា្លស្ទិក " ស្ថិតនៅសាលាអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី សង្កាត់កំពង់បាយ ក្រុងកំពត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម