មាតិកា
ការចុះពិនិត្យនិងក្តាប់សង្វាក់ផលិតកម្មនៃការចិញ្ចឹមគោបំប៉នយកសាច់ដោយប្រើប្រាស់ចំណីផ្សំស្រេច
ចេញ​ផ្សាយ ២៩ មិថុនា ២០១៨
548

ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨  ថ្នាក់ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយផ្នែក ផលិតកម្ម និងបសុព្យាបាលស្រុកឈូក បានចុះពិនិត្យ និងក្តាប់សង្វាក់ផលិតកម្ម នៃការចិញ្ចឹមគោបំប៉នយកសាច់ដោយប្រើប្រាស់ចំណីផ្សំស្រេច។ តាមរយ:អ្នកចិញ្ចឹមគោបំប៉ននេះ បានអោយដឹងថា ជាធម្មតាគាត់ចិញ្ចឹមគោបំប៉នក្នុងរយ:ពេល២ ទៅ៣ខែ ហើយគាត់បានប្រាក់ចំណេញជាមធ្យមពី ២០មឺុន ទៅ ៣៥មឺុនក្នុងមួយក្បាល។ អំឡុងក្នុងការចុះបំពេញការងារនេះ ក្រុមការងារក៏បានធ្វើការណែនាំលើការថែទាំ ការធ្វើអនាម័យ ការកែលម្អទ្រុង និងការចាក់ថ្នាំការពារជម្ងឺសត្វផងដែរ៕

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter