មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ១៨ កក្កដា ២០១៨
356

 នៅថ្ងៃពុធ ០៦កេីត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល  រួមនឹងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពត ចំនួន ០៤នាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនប៉ែកខាងក្រោម ទំនប់វារីអគ្គីសនីកំចាយ នៃស្រុកទឹកឈូ និងតំបន់មួយចំនួននៃក្រុងកំពត។ ជាលទ្ធផលឃើញថា ចំពោះក្រុងកំពតពុំទាន់មានបញ្ហាទឹកជំនន់ខ្លាំងក្លានោះទេ ប៉ុន្តែចំពោះភូមិ ចំនួន០៤គឺ ភូមិកំពង់គ្រែង កំពង់ក្រុង ម៉ាក់ប្រាង្គ និងភូមិព្រៃត្នោតនៃឃុំកំពង់គ្រែង ស្រុកទឹកឈូ បានទទួលរងការជន់លិចដីស្រែទាំងអស់ ប៉ុន្តែដីភូមិ និងទីទួលមិនទាន់ជន់លិច នោះទេ ហើយសត្វក៏ពុំទាន់មានការជម្លៀសនោះដែរ។ ដោយឡែកចំពោះភូមិអណ្ដូងជឺមឺុន ឃុំកំពង់គ្រែង បានទទួលរងការជន់លិចខ្លាំងជាងគេ ហើយសត្វពាហន:ចំនួន៣២ក្បាល ត្រូវបានធ្វើការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដូចជានៅលើផ្លូវចិន និងវត្តភ្នំស។ ក្នុងករណីនេះ ក្រុមការងារក៏បានណែនាំអោយមានការថែទាំសត្វផងដែរ។ ទឹកជំនន់នេះ បណ្ដាលមកពីទឹកភ្លៀង និងទឹកដែលបង្ហូរចេញពីទំនប់វារីអគ្គីសនីកំចាយ ហើយសត្វទើបតែធ្វើការជម្លៀសក្នុងថ្ងៃនេះតែប៉ុណ្ណោះ។ នេះជារបាយការណ៏បឋមគិតត្រឹមម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨៕

ចំនួនអ្នកចូលទស្សនា
Flag Counter