មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមឃុំទូទាំងស្រុកជុំគីរី
ចេញ​ផ្សាយ ១៩ កក្កដា ២០១៨
357

នៅថ្ងៃពុធ ០៦កេីត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ទូច យឹម អនុការិយាល័យកសិម្មស្រុកជុំគីរី រួមនឹងមន្រ្តីការិយាល័យ កសិកម្មស្រុកជុំគិរីចំនួន០៨នាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមឃុំទូទាំងស្រុកជុំគីរី។ លទ្ធផលឃើញថា មានឃុំចំនួន០៥ និង០៨ភូមិ ផ្ទៃដីសរុប (១២០ហិកតា) មានទឹកលិចស្រូវពង្រោះ និងសំណាបដូចខាងក្រោម៖
១. ឃុំស្រែចែងមាន ០៣ភូមិ ( ភូមិខ្ពបរុន ១៥ហិកតា ភូមិកំណប់ ០៧ហិកតា និងភូមិព្រៃឃ្លៃ ០៧ហិកតា )
២. ឃុំ ស្នាយអញ្ជិតមាន ០២ភូមិ ( ភូមិដំណាក់ឈើក្រំ ១២ហិកតា និងភូមិព្រៃឃ្ជាយ ១១ហិកតា )
៣. ឃុំ ស្រែក្នុងមាន ០២ភូមិ ( ភូមិដំណាក់ឈ្នួល១៨ហិកតា និងភូមិព្រៃវែង ១០ហិកតា )
៤. ឃុំត្រពាំងរាំងមាន ០១ភូមិ ( ភូមិរវៀង ២៥ហិកតា)
៥. ឃុំជំពូវន្ត័មាន ០១ភូមិ ( ភូមិចេក ១៥ហិកតា)។ ក្នុងករណីនេះ ក្រុមការងារក៏បានណែនាំអោយមានការថែទាំសត្វផងដែរ។ ទឹកជំនន់នេះ ពុុំទាន់អាចធ្វើការសន្និដ្ឋានបានថា មានការខូចស្រូវឬមិនខូចនោះទេ ព្រោះភ្លៀងនៅតែបន្តធ្លាក់ និងអាចឈានទៅរកការខូចខាត។ នេះជារបាយការណ៏បឋមគិតត្រឹមម៉ោង១៦:០០នាទីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨៕

ចំនួនអ្នកចូលទស្សនា
Flag Counter