នៅថ្ងៃព្រហស្បតិ៍ ០៧កេីត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមនឹងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន០៣នាក់ សហការជាមួយប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទឹកឈូបាន ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនប៉ែកខាងក្រោមទំនប់វារីអគ្គីសនីកំចាយ នៃស្រុកទឹកឈូ និងតំបន់មួយចំនួននៃក្រុងកំពត។ ជាលទ្ធផលឃើញថា៖
១. ក្រុងកំពត សង្កាត់អណ្ដូងខ្មែរ ភូមិអូរតូច មានគោចំនួន០៧ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពព្រលានយន្តហោះកកេះ។
២. ស្រុកទឹកឈូ មានចំនួន០៤ឃុំ ដែលទទួលរងផលប៉ះពាល់បណ្ដាលអោយមានការជម្លៀសសត្វក្នុងនោះដូចជា៖
+ ឃុំព្រៃឃ្មុំ មានចំនួន០២ភូមិដូចជា៖
- ភូមិបឹងតារូង មានគោចំនួន២០ក្បាល បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផ្លូវជាតិលេខ៣ និងខ្នងប្រឡាយចិន ហើយនៅមានគោ១ក្បាលទៀតជួបគ្រោះថ្នាក់រអិលក្នុងទឹក បាក់ជើង និងក្រោយមកត្រូវបានម្ចាស់ពិឃាតតែម្ដង។
- ភូមិវត្តអង្គ មានគោចំនួន១៦ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្នំស។
+ ឃុំកំពង់គ្រែង មានភូមិចំនួន០៣ដូចជា៖
- ភូមិកំពង់គ្រែង កំពង់ក្រុង និងភូមិព្រៃត្នោត បានទទួលរងការជន់លិចដីស្រែទាំងអស់ ប៉ុន្តែដីភូមិនិងទីទួលមិនទាន់ជន់លិចធ្ងន់ធ្ងរនោះទេ ហើយសត្វក៏ពុំទាន់ឃើញមាន ការជម្លៀសនោះដែរ។
- ភូមិអណ្ដូងជីមឺុន បានទទួលរងការជន់លិចខ្លាំងក្លាហើយសត្វពាហន:គោចំនួន៦៣ក្បាលត្រូវបានធ្វើការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដូចជា នៅលើផ្លូវចិន និងស្ពានដែក។
- ភូមិម៉ាក់ប្រាង្គ មានគោចំនួន១៦ក្បាល ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្នំស។
+ ឃុំម៉ាក់ប្រាង្គ ភូមិមាត់ពាម មានគោចំនួន២៥ក្បាល បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំការលីកុង។
+ ឃុំស្ទឹងកែវ មានភូមិចំនួន០៣ បានជន់ និងមានការជម្លៀសសត្វដូចជា៖
- ភូមិម្លិចគល់ មានគោចំនួន៤៥ក្បាល បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំការលីកុង។
- ភូមិអន្លង់ម៉ាក់ប្រាង្គ មានគោចំនួន៥០ក្បាល បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពវត្តភ្នំតាងិល។
- ភូមិកំពង់ចិន មានគោប្រមាណ៦៥ក្បាល បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្នំបាកាំង។ សរុបសត្វគោជម្លៀសមានចំនួន៣០៧ក្បាល និងងាប់ចំនួន១ក្បាល។ ជំនន់ទឹកភ្លៀងខាងលើនេះ ពុំទាន់បណ្ដាលអោយមានសត្វឈឺនោះទេ ហើយមានសត្វមាន់ប្រមាណជាង៣៥០ក្បាល ត្រូវបានងាប់ដោយរសាត់តាមទឹកហើយករណីនេះ ក្រុមការងារក៏បានណែនាំអោយមានការថែទាំសត្វផងដែរ។ ទឹកជំនន់នេះបណ្ដាលមកពីទឹកភ្លៀង និងទឹកដែលបង្ហូរចេញពីទំនប់វារីអគ្គីសនីកំចាយ។ ចំពោះតំបន់ផ្សេងៗ និងស្រុកដទៃទៀតក៏មានបញ្ហាជំនន់ទឹកភ្លៀងខ្លះដែរ តែពុំទាន់ធ្ងន់ធ្ងរ និងមានការជម្លៀសសត្វនោះទេ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម