មាតិកា
ការចុះប្រតិបត្តិការណ៍ពិនិត្យ និងជួយសង្គ្រោះប្រជាជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ១៩ កក្កដា ២០១៨
321

នៅថ្ងៃព្រហស្បតិ៍ ០៧កេីត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះ ដែលមានការជួយអន្តរាគមន៍ពី នគរបាលវរៈ ២៤១ ជើងទឹកផង បានចុះប្រតិបត្តិការណ៍ពិនិត្យ និងជួយសង្គ្រោះប្រជាជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកទឹកឈូ រួចក៏បានបន្តដំណើរពិនិត្យស្ថានភាពទឹកនៅ ស្ទឹងភេ ស្រុក​ជុំគីរី និងបានបន្តទៅចែកអំណោយកាកបាទក្រហមដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅ ឃុំត្រពាំងភ្លាំង ចំនួន១២៨គ្រួសារ៕

ចំនួនអ្នកចូលទស្សនា
Flag Counter