នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានអញ្ជើញអមដំណើរឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្ករដោយជំនន់ទឹកភ្លៀងកន្លងមក ស្ថិតក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ និងភូមិបឹងធំខាងលិច ភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម