នៅថ្ងៃច័ន្ទ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបន្ទាយមាស សហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ បានចុះចាក់ថ្នាំការពារជម្ងឺសារទឹក និងអុតក្តាមគោក្របី នៅភូមិស្តេចគង់ ឃំុស្តេចគង់ខាងត្បូង បានចំនួន៩៨ក្បាល។ ជាមួយគ្នានេះផងដែរ ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកឈូក ក៏បានចុះចាក់ថ្នាំការពារជម្ងឺសារទឹក និងអុតក្ដាមគោក្របី នៅឃុំត្រពាំងភ្លាំង បានចំនួន០៣ភូមិផងដែរ ដោយសរុបការចាក់សម្រេចចាក់ថ្នាំការពារជម្ងឺសារទឹក និងអុតក្តាមគោក្របី បានគោសរុបចំនួន២១៣ក្បាល៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម