នៅថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរជ័យ សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្ដាមសត្វពាហនៈ ជូនប្រជាពលរដ្ឋចំនួន ០៤ភូមិ បានសត្វសរុបចំនួន ៣៣៨ក្បាល ក្នុងនោះក្របី ៤ក្បាល។ ជាមួយគ្នានេះផងដែរ ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកឈូក ក៏បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់ថ្នាំការពារជម្ងឺសារទឹក អុតក្ដាមគោក្របី នៅឃុំល្បើក ដោយសម្រេចលទ្ធផលចាក់បានគោចំនួន ៨៥ក្បាល៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម