នៅថ្ងៃពុធ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ លោកនាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពត បានជួបប្រជុំជាមួយអង្គការដៃគូរ ក្នុងការរៀបចំផែនការណ៍ចងក្រងពត៍មានសហគមន៍នេសាទ។ នាថ្ងៃដដែលនេះផងដែរ មន្ត្រីខណ្ឌ និងផ្នែករដ្ឋបាលជលផលព្រែកត្នោត សហការជាមួយសហគមន៍នេសាទចង្ហោន ក្រុមប្រឹក្សាឃុំ នគបាលឃុំ កម្លាំងកងរាជអាវុធហត្ថ បានចុះពិនិត្យ និងធ្វើកិច្ចសន្យាអោយរុះរើចេញដោយខ្លួនឯង ពីការលួចសង់ផ្ទះ រំលោភលើដីព្រៃកោងកាងសហគមន៍នេសាទចង្ហោន ចំនុចព្រែកអញ្ចូត ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម