មាតិកា
ការចុះអធិការកិច្ចជីកសិកម្ម និង ថ្នាំកសិកម្ម
ចេញ​ផ្សាយ ១៦ សីហា ២០១៨
416

នៅថ្ងៃពុធ១២រោច និងថ្ងៃព្រហស្បតិ៍១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ និង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មន្រ្តីខាងការិយាល័យនីតិកម្មបានចុះអធិការកិច្ចជីកសិកម្ម និង ថ្នាំកសិកម្ម នៅក្រុងកំពត និងស្រុកទឹកឈូ បានចំនួន ០៥ដេប៉ូ និង ស្រុកកំពង់ត្រាចបានចំនួន ០៥ដេប៉ូ ដោយមិនមានបទល្មើសណាមួយកើតឡើងទេ។ ដោយឡែកនៅថ្ងៃសុក្រ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មន្រ្តីខាងការិយាល័យនីតិកម្មបានចុះអធិការកិច្ចជីកសិកម្ម និង ថ្នាំកសិកម្ម នៅស្រុកបន្ទាយមាសចំនួន ០៤ដេប៉ូ បានជួបបទល្មើសចំនួន ០២ដេប៉ូ ដោយមន្រ្តីខាងការិយាល័យនីតិកម្ម បានធ្វើកិច្ចសន្យាជាមួយម្ចាស់ដេប៉ូ មានដូចខាងក្រោម៖
១. ដេប៉ូឈ្មោះ ទេស សារី ទាក់ទងនឹងការលក់ជីគ្មានស្លាកសញ្ញា និងលេខបញ្ជីកាលើសំបកវេចខ្ចប់ ដែលនាំចូលពីប្រទេសថៃ និងគ្មានលិខិតអនុញ្ញាតលក់ដុំនិងរាយពីមន្ទីរ។
២. ដេប៉ូឈ្មោះ បាន បាវ បានលក់ថ្នាំកសិកម្មមួយចំនួនគ្មានលេខបញ្ជីកាលើសំបកវេចខ្ចប់ ដែលនាំចូលពីប្រទេសវៀតណាម និងគ្មានលិខិតអនុញ្ញាតលក់ដុំនិងរាយពីមន្ទីរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter