មាតិកា
ការចុះអន្តរាគមន៍ធ្វើការផ្សព្វផ្សាយ និងចាក់ថ្នាំការពារជម្ងឺសារទឹក-អុតក្ដាមគោក្របី
ចេញ​ផ្សាយ ១៦ សីហា ២០១៨
346

នៅថ្ងៃអាទិត្យ០១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយផ្នែក ផលិតកម្ម និងបសុព្យាបាលស្រុកទឹកឈូ អាជ្ញាធរឃុំ ភូមិ និង ភ្នាក់ងារសុខភាពសត្វភូមិ បានចុះអន្តរាគមន៍ធ្វើការផ្សព្វផ្សាយ និងចាក់ថ្នាំការពារជម្ងឺសារទឹក-អុតក្ដាមគោក្របី នៅឃុំកូនសត្វ ស្រុកទឹកឈូ ដោយសម្រេចលទ្ធផលចាក់បានគោសរុបចំនួន ១០៣ក្បាល។ ក្នុងនោះផងដែរក៏មានអ្នកចូលរួមចំនួន ១៣នាក់ក្នុងនោះស្រ្តីចំនួន ០៣នាក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter