នៅថ្ងៃពុធ០៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតរួមដំណើរជាមួយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។ នៅព្រឹកថ្ងៃដដែលនោះផងដែរ លោកប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យស្តីពីបញ្ហាបរិស្ថាន អនាម័យ និងការកែលំអរសោភ័ណភាពក្រុងកំពត នៅសាលាខេត្តកំពត ដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម