មាតិកា
កិច្ចប្រជុំនៅសាលាឃុំកោះតូច ស្តីពីប្រជាពលរដ្ឋតំណាង៣៤គ្រួសារស្នើសុំប័ណ្ណកម្មសិទ្ធ
ចេញ​ផ្សាយ ២៣ សីហា ២០១៨
334

នាព្រឹកថ្ងៃសុក្រ០៦កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងសហការីចំនួន ០៤រូប បានចូលរួមប្រជុំនៅសាលាឃុំលោះតូច ស្តីពីប្រជាពលរដ្ឋតំណាង៣៤គ្រួសារ នៅភូមិព្រែកចេក ភូមិគីឡូ១២ ឃុំកោះតូច និងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ស្នើសុំប័ណ្ណកម្មសិទ្ធិក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា  អភិបាលរងខេត្ត។ នាព្រឹកថ្ងៃដដែល លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងសហការីចំនួន ០៤រូប ក៏បានចុះពិនិត្យចំការដាំឈើរុក្ខទិវាថ្នាក់ជាតិ ០៩កក្កដា ឆ្នាំ២០១៨ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter