មាតិកា
ការចុះទៅមើលស្ថានភាពទឹក នៅឃុំព្រៃទន្លេ និងទ្វារទឹកទន់ហន់
ចេញ​ផ្សាយ ២៣ សីហា ២០១៨
294

នៅថ្ងៃអង្គារ១០កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក វ៉ាយ សាវ៉ាន់ ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស បានចុះទៅមើលស្ថានភាពទឹក នៅឃុំព្រៃទន្លេ និងទ្វារទឹកទន់ហន់ ឃើញថា៖
 -ស្ថានភាពទឹកមិនទាន់មានអ្វីគួរអោយកត់សំគាល់ទេ ដោយប្រជាជនកំពុងប្រមូលផលស្រូវដើមរដូវ
- ចំពោះទ្វារទឹកទន់ហន់វិញ ប្រជាជននាំគ្នាកាយរុញកំប្លោកដែលធ្វើអោយស្ទះមុខទ្វារទឹកអោយកំប្លោកនោះធ្លាក់ទៅសមុទ្រ
- មានឃុំចំនួន ០៤ដែលកំពុងរងទឹកជំនន់ ធ្វើអោយប៉ះពាល់ស្រូវលើកទីពីរ មានឃុំវត្តអង្គខាងជើង ឃុំវត្តអង្គខាងត្បូង ឃុំសំរោងក្រោម និងឃុំទូកមាសខាងលិច​ ដែលផ្ទៃដីខូចខាតប្រមាណជា ៦៥០ហិតា ៕

ចំនួនអ្នកចូលទស្សនា
Flag Counter