មាតិកា
កិច្ចប្រ​ជុំ និងការចុះពិនិត្យផ្ទាល់លើករណីសំណើសុំការសម្រេចជាគោការណ៍ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិ និង​កិច្ចប្រជុំ​ពិភាក្សាការរៀបចំសំណុំបែបបទ ពាក់ព័ន្ធ​នឹងការកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កត់ ក្រុង និងស្រុក
ចេញ​ផ្សាយ ២៣ សីហា ២០១៨
289

នាព្រឹកថ្ងៃពុធ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានចូលរួមកិច្ចប្រ​ជុំ និងការចុះពិនិត្យផ្ទាល់លើករណីសំណើសុំការសម្រេចជាគោការណ៍ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិលើផ្ទៃដីចំនួន ១៨៥.១៧៤១ហ.ត ជូនប្រជាពលរដ្ឋចំនួន២១ក្រុម ស្មើនឹង៤៤គ្រួសារ អតីត​ក្រុមសាមគ្គីផលិតអំបិល ស្តិតនៅភូមិបឹងតាព្រាម សង្កាត់​ត្រើយកោះ ក្រុងកំពត (សជណលេខ ៤០១ សជណ.ឧស ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨​) ក្រោមអធិបតីភាពឯ.ឧ ប៉ឹល កុសល អភិបាលរងខេត្ត​ ។​ នារសៀលថ្ងៃដដែល លោកក៏បានអញ្ជើញចូលរួម​កិច្ចប្រជុំ​ពិភាក្សាការរៀបចំសំណុំបែបបទ ពាក់ព័ន្ធ​នឹងការកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កត់ ក្រុង និងស្រុក ក្រោមអធិបតីភាពឯ.ឧ ជឹង ផល្លា អភិបាលរងខេត្ត​ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter