មាតិកា
ការចុះជួួយ និងណែនាំ ទាក់ទងផ្ទៃដីស្រែដែលទទួលរងការប៉ះពាល់ និងខូចខាតដោយសារការបំផ្លាញរបស់សត្វមមាច
ចេញ​ផ្សាយ ២៤ សីហា ២០១៨
285

នៅថ្ងៃពុធ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក​ ហែម ហ៊ុយ ប្រធានការិយាល័យកសិកម្មស្រុកឈូក បានធ្វើសេចក្តីរាយការណ៍ ទាក់ទងផ្ទៃដីស្រែដែលទទួលរងការប៉ះពាល់ និងខូចខាតដោយសារការបំផ្លាញរបស់សត្វមមាច៖
១- ភូមិមន  ឃុំក្រាំងស្បូវ ផ្ទៃដីដែលប៉ះពាល់ដោយមមាចបំផ្លាញមានចំនួន ១៣ហិកតា ផ្ទៃដីខូចខាតមាន ០២ហិកតា ផ្ទៃដីបាញ់ថ្នាំហើយមាន ០៩ហិកតា និងណែនាំអោយកសិករកំចាត់ដោយមេកានិចបាន ៥០អា ។

២- ឃុំបានៀវ មាន ០៣ភូមិ ក្នុងនោះមាន​ផ្ទៃដី ២៩ហិកតា ដែលប៉ះពាល់ដោយមមាចបំផ្លាញ។ ក្រុមការងារនឹងបន្តចុះទៅកំចាត់ដោយប្រើការ បាញ់ថ្នាំ និងមេកានិច នៅថ្ងៃស្អែកបន្តទៀត។

៣- ភូមិកណ្តាល ឃុំដូនយ៉យ ផ្ទៃដីប៉ះពាល់មាន ០១ហិកតា ផ្ទៃដីខូចខាតមាន ២៥អា ដែលបានកំចាត់រួចរាល់។ ក្រុមការងារក៏នៅតែបន្តទិសដៅចុះតាមដានឃុំដទៃបន្តទៀតដែលទទួលរងប៉ះពាល់ និងការខូចខាត៕

ចំនួនអ្នកចូលទស្សនា
Flag Counter