នៅថ្ងៃពុធ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារ ការិយាល័យកសិកម្មស្រុកបន្ទាយមាស បានចុះធ្វើអន្តរាគមន៏ចំនួន ០៣ថ្ងៃរួចមកហើយ ចាប់ពីថ្ងៃទី២០ដល់២២ ខែសីហា ឆ្នាំ២០១៨ ដោយបានសហការណ៏ជាមួយមេភូមិស្រែត្រែង និងលោកមេឃុំ ដោយបានប្រមូលម៉ាសីុនបានចំនួន ០៤គ្រឿង និងបើកយុទ្ធនាការកំចាត់មមាចត្នោត នៅក្នុងភូមិឃុំ បានចំនួន ៣៨ហិកតា ស្មើនឹង ៥៣គ្រួសារ ក្នុងនោះសន្ទួងដែលក្រហមខ្លោចប្រមាណជា ០៧ ទៅ ០៨ហិកតា។ ជាមួយគ្នានោះផងដែរ ក្រុមការងារក៏បានចែកថ្នាំដល់កសិករយកទៅបាញ់ផ្ទាល់ខ្លួនផងដែរ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម