មាតិកា
ការចូលរួមប្រជុំនៅសាលាស្រុកដងទង់ និងការចុះត្រួតពិនិត្យទីតាំងសុំបង្កើតទីសត្តឃាតដ្ឋានថ្មី
ចេញ​ផ្សាយ ២៤ សីហា ២០១៨
906

នៅថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រួមនឹង ប្រធាននិងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានអមដំណើរជាមួយឯកឧត្តម បឹុល កុសល អភិបាលរងខេត្ត និងដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ និងការិយាល័យបរិស្ថានស្រុក បានចូលរួមប្រជុំនៅសាលាស្រុកដងទង់ និងចុះត្រួតពិនិត្យទីតាំងសុំបង្កើតទីសត្តឃាតដ្ឋានថ្មី។ នៅក្នុងឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានពិភាក្សាគ្នាអំពីការងារចាំបាច់មួយចំនួនក្នុងការបង្កើតសត្តឃាតដ្ឋាន និងណែនាំដល់អ្នកសុំបង្កើតសត្តឃាតដ្ឋាន អោយយកចិត្តទុកដាក់ក្នុងការសាងសង់ធ្វើយ៉ាងណាអោយសមស្របតាមលក្ខណ:បច្ចេកទេស សំណង់មានគុណភាព ទីកន្លែងមានអនាម័យល្អ ជៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណ: និងបរិស្ថាន ពោលគឺត្រូវធ្វើយ៉ាងណាអោយសត្តឃាតដ្ឋានមានស្តង់ដារ និងជាគំរូល្អនៅក្នុងខេត្ត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter