នៅរសៀលថ្ងៃសុក្រ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារការិយាលយ័ស្រុកដងទង់ បានធ្វើការចុះអន្តរាគមន៍កំចាត់មមាចត្នោតដោយប្រើប្រាស់ថ្នាំកសិកម្ម លើផ្ទៃដីដែលរងផលប៉ះពាល់មានចំនួន ១៥ហិកតា ក្នុងនោះផងដែរ ផ្ទៃដីដែលទទួលរងការខូចខាតមានចំនួន ០១ហិកតា ស្ថិតនៅក្នុងឃុំដំណាក់សុក្រំ ភូមិក្រាំងអំពៅ នៅក្នុងខេត្តកំពត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម