ថ្ងៃច័ន្ទ០៨រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីខណ្ឌ និងផ្នែករដ្ឋបាលជលផលព្រែកត្នោត បានចូលរួមជាមួយរដ្ឋបាលជលផលរៀបចំកម្មវិធីវិធីផ្សព្វផ្សាយប្រភេទ ឧបករណ៍នេសាទសមុទ្រដល់ប្រជានេសាទ ក្នុងសហគមន៍នេសាទត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដោយមានអ្នកចូលរួមចំនួន៥០នាក់។ នៅថ្ងៃដដែលនេះផងដែរ មន្រ្តីខណ្ឌ និងផ្នែករដ្ឋបាលជលផលព្រែកត្នោត បានចូលរួមជាមួយរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយអំពីការចុះប្រមូលទិន្នន័យ ពត៌មាន នឹងបំពាក់ស្លាកលេខសម្គាល់ទូកនេសាទ នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត អាជ្ញាធរឃុំ និងអ្នកនេសាទដោយសរុបអ្នកចូលរួមមានចំនួន៣០នាក់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម