មាតិកា
ការចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើ
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៨
163

នៅថ្ងៃអង្គារ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ កងកម្លាំងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រាច និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ត្រាច បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានធ្វើការចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើ ដោយក្នុង នោះធ្វើការចាប់ឃាត់គោយន្តចំនួន០៣គ្រឿង ដែលដឹកជញ្ជូនឈើហ៊ុបមួយប្រភេទ លេខ០២ (ប្រភេទឈើទាល) ចំនួន០៩កំណាត់ស្មើនឹង ០៥ម៉ែត្រ ៩១០ នៅចំណុចភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពី ម៉ោង០៦ និង៣០នាទីរសៀល នាថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០១៨ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ហើយខណ្ឌរដ្ឋបាលព្រៃឈើកំពត កំពុងធ្វើការចាត់វិធានការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter