មាតិកា
ចុះពិនិត្យទីតាំងដីព្រៃសហគមន៍ដែលប្រជាជនបានលួចរំកិលព្រំប្រទល់ព្រៃសហគមន៍ និងការបញ្ឈប់ការឈូសឆាយផ្លូវនៅលើដីភ្នំដោយគ្មានលិខិតអនុញ្ញាត
ចេញ​ផ្សាយ ២១ កញ្ញា ២០១៨
283

នៅថ្ងៃពុធ០៣កើត និងថ្ងៃព្រហស្បតិ៍០៤កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រាច រួមដំណើរជាមួយលោក នូច ថាច នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់បាយ បានសហការជាមួយលោកមេភូមិកូនសត្វ និងសហគមន៍ព្រៃឈើកូនសត្វ បានចុះពិនិត្យទីតាំងប្រជាជនបានលួចរំកិលព្រំប្រទល់ព្រៃសហគមន៍ ដើម្បីមានវិធានការតាមច្បាប់ស្តីពីព្រៃឈើចំនួន ០៥ករណី និងបន្តចុះអនុវត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានចំនួន០៤ករណីផ្សេងទៀត។ នៅថ្ងៃដដែលនោះផងដែរ លោក ឌិន គន្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ត្រាច បានចុះធ្វើកិច្ចសន្យាជាមួយលោកអាចារ្យ និងព្រះចៅអធិការវត្ត អាយុយឺនយូរ ដោយបញ្ឈប់ការឈូសឆាយផ្លូវឡើងភ្នំត្រយឹង ស្ថិតនៅភូមិល្អាង ឃុំល្អាង ស្រុងដងទង់ ដោយគ្មានលិខិតអនុញ្ញាត។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ុក លី នាយសង្កាត់រដ្ឋបាលព្រៃឈើឈូក បានសហការជាមួយលោកមេឃុំល្បើក និងប៉ុស្តិនគរបាលរដ្ឋបាលឃុំល្បើក បានចុះធ្វើកិច្ចសន្យាជាមួយឈ្មោះ ណន សុភក្រ្ត័ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះឬស្សី ឃុំត្រពាំងបី ស្រុកឈូក អោយបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍ភ្នំត្នោត ស្ថិតនៅឃុំល្បើក ស្រុកឈូក ដោយគ្មានលិខិតអនុញ្ញាត។ ក្នុងករណីនៅតែបន្តសកម្មភាព ប្រព្រឹត្តល្មើស ទៀត ខណ្ឌរដ្ឋបាលព្រៃឈើកំពត នឹងមានវិធានការ តាមច្បាប់ស្តីពីព្រៃឈើ៕

ចំនួនអ្នកចូលទស្សនា
Flag Counter