មាតិកា
ការចុះតាមដាននិងត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វ
ចេញ​ផ្សាយ ២៦ កញ្ញា ២០១៨
156

 នៅថ្ងៃសុក្រ០៥កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ លោក មេង សន្តិភាព ប្រធានការិយាល័យ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន០២នាក់ បានចុះតាមដាននិងត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វនៅស្រុកឈូកឃើញថា សត្វគោដែលបានឈឺជម្ងឺFMD មានចំនួន១០ក្បាល ស្ថិតនៅ ភូមិចំការមន ឃុំតាកែន កាលពីដើមខែកញ្ញាកន្លងមកនេះ បានជាសះស្បើយចំនួន ០៩ក្បាលហើយ នៅសល់តែ ០១ក្បាលប៉ុណ្ណោះដែលកំពុងធ្វើការព្យាបាលបន្ត។ ចំពោះសត្វគោក្របីនៅភូមិដទៃផ្សេងទៀតក្បែរភូមិចំការមន មិនមានបញ្ហាអ្វីនោះទេ។ នៅថ្ងៃដដែលនោះផងដែរ ក្រុមការងារក៏បានចុះទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ នៅស្រុកដងទង់ ដែលកសិករចិញ្ចឹមសហការជាមួយក្រុមហ៊ុនស៊ីភីមានជ្រូកចំនួន ១២០០ក្បាល។ ក្នុងពេលធ្វើការចុះត្រួតពិនិត្យនេះ ក្រុមការងារបានណែនាំអោយម្ចាស់កសិដ្ឋានធ្វើការកែលម្អអាងស្តុកលាមកសត្វ និងជម្រុញលើកទឹកចិត្តអោយពង្រីកការចិញ្ចឹមបន្ថែមទៀត ព្រោះបច្ចុប្បន្នសត្វជ្រូកកំពុងមានតម្លៃល្អនៅលើទីផ្សារ៕

ចំនួនអ្នកចូលទស្សនា
Flag Counter