មាតិកា
ការចុះពិនិត្យអនាម័យសត្វសាច់និងផលិតផលសត្វ និងការងារសត្តឃាតដ្ឋាននៅក្រុងកំពត
ចេញ​ផ្សាយ ២៧ កញ្ញា ២០១៨
184

នៅព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយ លោក ខន ឃុន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក កាយ វ៉ាន់ ថន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត លោក ឃុយ វណ្ណារ័ត្ន អនុប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត និងជាតំណាងម្ចាស់សត្តឃាតដ្ឋាន បានចុះពិនិត្យអនាម័យសត្វ សាច់និងផលិតផលសត្វ និងការងារសត្តឃាតដ្ឋាននៅក្រុងកំពត។ នៅក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក៏បានយកសំណាកពីផ្ទាំងសាច់មួយចំនួនក្នុងគោលបំណងស្វែងរកមេរោគជម្ងឺចុងអង្ករ របេង អឺកូលី និងសាល់ម៉ូណែលឡា ដើម្បីមានវិធានការទប់ស្កាត់។ នៅពេលធ្វើការចុះពិនិត្យសត្តឃាតដ្ឋាន ក្រុមការងារក៏បានណែនាំឲ្យម្ចាស់សត្តឃាតដ្ឋាន ពង្រឹងបន្ថែមទៅលើការធ្វើអនាម័យ និងលូបង្ហូរកាកសំណល់ ដើម្បីជៀសវាងក្នុងការប៉ះពាល់ដល់បរិស្ថាន៕

ចំនួនអ្នកចូលទស្សនា
Flag Counter