មាតិកា
សិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងការអនុវត្ត និងផ្ទេរសមិទ្ធិផលរបស់គម្រោងរួមគ្នាបង្កើនផលិតកម្មសត្វដើម្បីនិរន្តភាព ជីវភាព និងបរិស្ថានសហគមន៍CAM4SALE
ចេញ​ផ្សាយ ២៧ កញ្ញា ២០១៨
189

នៅថ្ងៃសុក្រ១២កើត ខែភទ្រ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ ៧ដេ អ៊ីន ក្រុងដូនកែវ ខេត្តតាកែវ  លោក អ៊ឹម ជុំវិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគម៍កសិកម្ម រួមដំណើរជាមួយលោក កែវ សុវណ្ណឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមសិក្ខាសាលា ស្តីពី ការឆ្លុះបញ្ចាំងការអនុវត្ត និងផ្ទេរសមិទ្ធិផលរបស់គម្រោងរួមគ្នាបង្កើនផលិតកម្មសត្វ ដើម្បីនិរន្តភាព ជីវភាព និង បរិស្ថានសហគមន៍ CAM4SALE  ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្មខេត្តតាកែវ  រៀបចំដោយគម្រោងPIN ។ សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន ៦២នាក់ ក្នុងនោះស្រ្តីចំនួន ១៣នាក់  ដែលមកពីខេត្តកំពត កំពង់ស្ពឺ និង ខេត្តតាកែវ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter