មាតិកា
ការចុះត្រួតពិនិត្យករណីផ្ទុះឡើងនៃជម្ងឺសត្វគោ
ចេញ​ផ្សាយ ២៧ កញ្ញា ២០១៨
154

នៅថ្ងៃសុក្រ១២រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ លោក ប៊ុត ប៊ុនមករា រួមដំណើរជាមួយ លោក ខន ឃុន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពត សហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ម៉ៅ ណុច មន្រ្តីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកឈូក រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិបានចុះត្រួតពិនិត្យករណីជម្ងឺសត្វគោដែលផ្ទុះឡើង ស្ថិតនៅ ភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យឃើញថា មានគោឈឺចំនួន០៥ក្បាល ដែលសត្វចាប់ផ្ដើមឈឺកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយសត្វឈឺមានរោគសញ្ញាដូចជា ឡើងកំដៅ ហូរទឹកមាត់ ពិបាកស៊ីចំណី និងមានដំបៅនៅចង្វែកជើង មាត់ ដែលយើងមានការសង្ស័យជាជម្ងឺអុតក្ដាមគោក្របី។ នៅក្នុងការចុះទៅត្រួតពិនិត្យនេះដែរ ក្រុមការងារបានចាក់ថ្នាំព្យាបាលគោចំនួន០៤ក្បាល និងកូនគោ០១ក្បាលបានងាប់ និងបានណែនាំដល់ម្ចាស់សត្វកុំអោយយកសត្វទៅស៊ីស្មៅនៅទីវាលរួម និងធ្វើការចល័តសត្វ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏បានណែនាំពីរបៀបព្យាបាល និងបានផ្ដល់ថ្នាំមួយចំនួនសំរាប់ទុកអោយភ្នាក់ងារសុខភាពសត្វភូមិធ្វើការព្យាបាលបន្ត។ ករណីនេះមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមកយកវត្ថុវិភាគពីគោឈឺចំនួន ០១ក្បាលទៅមន្ទីរពិសោធន៏ដើម្បីស្វែងរកប្រភេទមេរោគបង្ករជម្ងឺអោយបានច្បាស់លាស់ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter