មាតិកា
សិក្ខាសាលាថ្នាក់ជាតិស្តីពីការចែករំលែកបទពិសោធន៍ ពីគម្រោងរួមគ្នាបង្កើនផលិតកម្មសត្វ ដើម្បីនិរន្តរភាព និង បរិស្ថានសហគមន៍
ចេញ​ផ្សាយ ២៧ កញ្ញា ២០១៨
216

នៅថ្ងៃអង្គារ០១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២  ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី លី ស៊ីមុំ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក កែវ សុវណ្ណឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយនឹង  លោក អ៊ឹម ជុំវិចិត្ត ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការចែករំលែកបទពិសោធន៍ ពីគម្រោងរួមគ្នាបង្កើនផលិតកម្មសត្វ ដើម្បីនិរន្តរភាព និង បរិស្ថានសហគមន៍ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រោមអធិបតីភាព លោកស្រី បណ្ឌិត អ៊ុក សាវិន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ  នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ សមាសភាពចូលរួមមានដូចជា ៖
១- មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ                              
២- លោក Lukas Lube ប្រធានកម្ម វិធីអង្គការ ភីពផលអ៊ីននីត ប្រចាំនៅកម្ពុជា
៣- លោកស្រី ប៊ី សុន្ធា កម្មវិធីសន្តិសុខស្បៀងនៃសហគមន៍អឺរុបប្រចាំនៅកម្ពុជា
៤- លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរកសិកម្ម  ប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង០៨ខេត្ត  រួមមាន ខេត្ត កំពត តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ព្រៃវែង ស្វាយរៀង ។
៥- អាជ្ញាធរឃុំ កសិករ  សមាជិកសហគមន៍ ទាំង0៨ខេត្ត រួមនឹងវិស័យឯកជន ក្រុមហ៊ុនថ្នាំ ជាសរុបមានអ្នកចូលរួមចំនួន ១៣២នាក់ ក្នុងនោះស្រ្តី ១៤នាក់ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter