ចេញផ្សាយ ០២ តុលា ២០១៨
289
នាថ្ងៃអង្គារ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មានការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសារសំខាន់ និងការប្រើប្រាស់ MEF Database Web-based System របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ត្រីថ្នាក់ក្រោមជាតិ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពីប្រតិភូនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមាន លោក ឃឹម ហ្វាដានេ ជាប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច រួមជាមួយ លោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តផងដែរ។ ការអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីគ្រប់មន្ទីរអង្គភាពខេត្តដែលពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ក្នុងនោះស្រ្តីមានចំនួន ០៥នាក់។ នាឱកាសនោះផងដែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត ក៏មានការអញ្ជើញចូលរួមពីសំណាក់៖
១- លោក សំ សុវណ្ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម
២- លោក ស្រី វណ្ណី អនុប្រធានការិយាល័យកសិឧស្សាហកម្ម
៣- លោក អ៊ុក កុម្ភៈ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល
៤- លោក ថាច់ ប៊ុនធឿន មន្រ្តីការិយាល័យផែនការគណនេយ្យ
៥- លោកស្រី ស៊ុន លក្ខិណា មន្រ្តីការិយាល័យផែនការគណនេយ្យ និង
៦- លោកស្រី ផាត ចាន់បូរមី មន្រ្តីការរិយាល័យនីតិកម្ម។ គោលបំណងចំបងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងពីសារសំខាន់នៃការចងក្រងទិន្នន័យ និងរៀបចំរបាយការណ៍វិភាគដែន ដោយទិន្នន័យទាំងនោះ អាចធ្វើការទាញយកដើម្បីធ្វើជារបាយការណ៍ ការសិក្សាស្រាវជ្រាវ និងការវិភាគផ្សេងៗផងដែរ។ ទិន្នន័យដែលបានចងក្រងមានការបែងចែកតាមវិស័យ ដែលក្នុងនោះរួមមាន៖
ក. វិស័យកសិកម្ម
ខ. វិស័យទេសចរណ៍
គ. វិស័យសំណង់
ឃ. វិស័យឧស្សាហកម្ម
ង. វិស័យថាមពល
ច. វិស័យពាណិជ្ជកម្ម និង
ឆ. វិស័យហិរញ្ញវត្ថុសាធារណៈ ៕