មាតិកា
ការអនុវត្តចំណូល ចំណាយថវិកា១០ខែឆ្នាំ២០១៨ និងបញ្ហាប្រឈមក្នុងពេលអនុវត្តថវិកា របស់រដ្ឋបាលកណ្តាល និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០១៨
265

នៅថ្ងៃច័ន្ទ-អង្គារ ០៥-០៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី "ការអនុវត្តចំណូល ចំណាយថវិកា១០ខែឆ្នាំ២០១៨ និងបញ្ហាប្រឈមក្នុងពេលអនុវត្តថវិកា របស់រដ្ឋបាលកណ្តាល និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត" ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ មានការអញ្ជើញចូលរួមជាអធិបតីភាព ពីប្រតិភូនាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុផ្ទាល់ផងដែរ ដោយមាន លោកស្រី គង់ សុធីរី ជាប្រធាននាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុ លោកស្រី កែវ ផល្លី ជាអនុប្រធានគណនេយ្យ និង ហិរញ្ញវត្ថុ រួមជាមួយក្រុមការងារចំនួន០៧រូបទៀត ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលានេះទាំងមូល។ អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ ១-រដ្ឋបាលជលផល ២-រដ្ឋបាលព្រៃឈើ ៣-អគ្គនាយកដ្ឋានកសិកម្ម ៤-អគ្គនាយកដ្ឋានកៅស៊ូ ៥-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ៦-នាយកដ្ឋានគណនេយ្យ និងហរិញ្ញវត្ថុ ៧-នាយកដ្ឋានសវនកម្មផ្ទៃក្នុង ៨-អគ្គារធិការដ្ឋាន ៩-នាយកដ្ឋានផែនការ និងស្ថិតិ ១០-នាយកដ្ឋានកសិ-ឧស្សាហកម្ម ១១-នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ១២-នាយកដ្ឋាននីតិកម្មកសិកម្ម ១៣-មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ១៤-នាយកដ្ឋានកិច្ចការរដ្ឋបាល ១៥-នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ១៦-វិទ្យាស្ថានស្រាវជ្រាវ និងអភវឌ្ឍន៍កសិកម្មកម្ពុជា ១៧-វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ១៨-សកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩-សាលាជាតិកសិកម្មព្រែកលាប ២០-សាលាជាតិកសិកម្មកំពង់ចាម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ១៣០នាក់។ នាឱកាសនោះផងដែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត មានការអញ្ជើញចូលរួមពីសំណាក់៖ ១- លោកស្រី ស៊ុន លក្ខិណា មន្រ្តីការិយាល័យផែនការគណនេយ្យ ២- លោក ថាច់ ប៊ុនធឿន មន្រ្តីការិយាល័យផែនការគណនេយ្យ និង ៣- លោក កែ កម្ពុជរដ្ឋ មន្រ្តីការិយាល័យផែនការគណនេយ្យ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី មានការគោរពភ្លេងជាតិ ការថ្លែងសុន្ទរកថាស្វាគមន៍ពីលោកស្រី គង់សុធីរី ការថ្លែងសុន្ទរកថាបើកសិក្ខាសាលាពីសំណាក់ ឯកឧត្តម គណៈអធិបតី គុយម៉ារាឌី និងកម្មវិធីថតរូបជាអនុស្សាវរីយ៍។ កម្មវិធីសិក្ខាសាលានេះ បានលើកឡើងពីបទបង្ហាញទាក់ទងនឹងសារាចរ ក៏ដូចជាការអុវត្តចំណូល-ចំណាយថវិកា១០ខែឆ្នាំ២០១៨ ដោយមាន នាយកដ្ឋានគណនេយ្យ និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកៅស៊ូ នាយកដ្ឋានសវនកម្មផ្ទៃក្នុង មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មន្ទីរកសិកម្មខេត្តស្វាយរៀង និង មន្ទីរកសិកម្មខេត្តតាកែវដែលជាវាគ្មិនក្នុងកម្មវិធីនេះផងដែរ។ គោលបំណងចំបងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងពីការអនុវត្តចំណូល-ចំណាយថវិកាដល់គ្រប់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥រាជធានី ខេត្ត ដោយមានការជជែកវែកញែកពីការអនុវត្ត បញ្ហាប្រឈម និងការរកដំណោះស្រាយរួមមួយ ដើម្បីអោយការអនុវត្តការអុវត្តចំណូល-ចំណាយថវិកាជាតិមានប្រសិទ្ធិភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមស្របតាមការអភិវឌ្ឍន៍នៃប្រទេសជាតិនាពេលបច្ចុប្បន្ន៕

ចំនួនអ្នកចូលទស្សនា
Flag Counter