មាតិកា
ការនាំយកអំណោយសប្បុរសធម៌ជូនពលរដ្ឋចំនួន១២៩គ្រួសារ ក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ចេញ​ផ្សាយ ០២ ធ្នូ ២០១៨
210

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨
    លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានចូលរួមជាមួយក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ដែលបាននាំយកអំណោយសប្បុរសធម៌ជូនពលរដ្ឋចំនួន១២៩គ្រួសារ ក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីចុងខែតុលា ឆ្នាំ២០១៨។
    ពិធីនេះប្រព្រឹត្តឡើងនៅ វត្តក្រាំងទឹក ឃុំត្នោតចុងស្រង់ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាកំពត ព្រមទាំងលោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាកំពត ដោយមានការចូលរួមពី លោក លោកស្រីជាអភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការចំណុះសាលាខេត្ត អភិបាលស្រុកបន្ទាយមាស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំត្នោតចុងស្រង់ មេភូមិ និងពលរដ្ឋរងគ្រោះជាច្រើននាក់។
    អំណោយផ្តល់ជូនសម្រាប់គ្រួសារនីមួយៗ រួមមាន អង្ករ ២៥គីឡូក្រាម មីមួយកេស ស្ករសមួយគីឡូក្រាម អាវយឺតមួយ និងថវិកា៥ម៉ឺនរៀល សរុប៦,៤៥០,០០០ រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter