មាតិកា
ការចុះពិនិត្យការភ្ញាញ់កូនមាន់ដោយប្រើប្រាស់ទូរភ្ញាស់សិប្បនិមិត្ត
ចេញ​ផ្សាយ ១០ មករា ២០១៩
181

អនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត៖
    មន្រ្ដីអនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានចុះពិនិត្យការភ្ញាញ់កូនមាន់ដោយប្រើប្រាស់ទូរភ្ញាស់សិប្បនិមិត្ត របស់កសិករគំរូ ឈ្មោះ ខៀវ ដារ៉ា ភេទប្រុស នៅភូមិតាព្រុំ ឃំុមានជ័យ ស្រុកជុំគីរី។ ក្នុងអំឡុងពេលចុះពិនិត្យ កសិករបានប្រាប់ថា មានកូនមាន់ញាស់បានចំនួន១១០ក្បាល។ ប៉ុន្តែក្នុងចំណោមកូនមាន់ដែលញាស់បានទាំងអស់ គាត់ទុកចិញ្ចឹមខ្លួនឯងចំនួន៤០ក្បាល ក្រៅពីនោះគាត់លក់អោយកសិករក្នុងភូមិក្នុងតម្លៃ ៣៥០០រៀលក្នុងមួយក្បាល នៅពេលកូនមាន់មានអាយុ៣ថ្ងៃក្រោយពេលញាស់។
    ក្នុងឱកាសនោះក្រុមការងារក៌បានណែនាំកសិករពីរបៀបប្រើប្រាស់ទូរភ្ញាស់កូនមាន់ និងណែនាំពីបច្ចេកទេសថែទាំកូនមាន់ដើម្បីអោយមានអត្រារស់ខ្ពស់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter