មាតិកា
ការចុះយកវត្ថុវិភាគពីបក្សីរស់នៅ(ផ្សារសាមគ្គី)ក្នុងក្រុងកំពត ខេត្តកំពត
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០១៩
176

ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ប៊ុត ប៊ុនមករា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះយកវត្ថុវិភាគពីបក្សីរស់ នៅទីផ្សារលក់បក្សីរស់(ផ្សារសាមគ្គី)ក្នុងក្រុងកំពត ខេត្តកំពត ដើម្បីតាមដានរកវត្តមានមេរោគផ្តាសាយបក្សីH5N1, H7N1-N9, H9N1-N9។ 
ចំពោះលទ្ធផលសំរេចបានមានដូចខាងក្រោម៖
១, យកវត្ថុវិភាគពីមាន់(តំបារពីក្លូអាក់ និងពីបំពង់ខ្យល់) ចំនួន១៥ក្បាល  
២, យកវត្ថុវិភាគពីទា(តំបារពីក្លូអាក់ និងពីបំពង់ខ្យល់) ចំនួន១៥ក្បាល 
៣, យកទឹកលាងបក្សី (សំណាកបរិស្ថាន) ចំនួន០៦ទីប។
សូមជម្រាបជូនផងដែរថា វត្ថុវិភាគទាំងអស់ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter