មាតិកា
ការផ្សព្វផ្សាយជម្ងឺឆ្លងសត្វ និងធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០១៩
280

ថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩
លោក មេង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត ចុះធ្វើការផ្សព្វផ្សាយជម្ងឺឆ្លងសត្វ ជាពិសេសជម្ងឺផ្ដាសាយបក្សី និងធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនបក្សី បាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋាន និងមធ្យោបាយដឹកជញ្ជូនជ្រូកដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជម្ងឺឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្សក្នុងរដូវបុណ្យចូលឆ្នាំចិន វៀតណាម ជាលទ្ធផលសម្រេចបាន ដូចខាងក្រោម៖
១,ផ្សព្វផ្សាយជម្ងឺឆ្លងសត្វដល់អាជីវករនិងអ្នកទិញលក់បក្សីរស់បានចំនួន២៦នាក់ ក្នុងនោះស្រី១២នាក់ 
២,បាញ់ថ្នាំរថយន្តដឹកជញ្ជូនបក្សី បានចំនួន ៧គ្រឿង និងរថយន្តដឹកជ្រូក១គ្រឿង
៣,បាញ់ថ្នាំរំងាប់មេរោគសត្តឃាតដ្ឋានបានចំនួន១កន្លែង 
៤,បាញ់ថ្នាំរំងាប់មេរោគរឺម៉កដឹកជញ្ជូនជ្រូកចេញចូលក្នុងសត្តឃាតដ្ឋានបានចំនួន៦គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter