មាតិកា
ការចុះយកវត្ថុវិភាគពីបក្សីរស់នៅទីផ្សារលក់បក្សីរស់(ផ្សារសាមគ្គី)ក្នុងក្រុងកំពត ដើម្បីតាមដានរកវត្តមានមេរោគផ្តាសាយបក្សី
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
162

ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ប៊ុត ប៊ុនមករា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  បានចុះយកវត្ថុវិភាគពីបក្សីរស់នៅទីផ្សារលក់បក្សីរស់(ផ្សារសាមគ្គី)ក្នុងក្រុងកំពត ខេត្តកំពត ដើម្បីតាមដានរកវត្តមានមេរោគផ្តាសាយបក្សីH5N1, H7N1-N9, H9N1-N9។ 
ជាលទ្ធផលសំរេចបានមានដូចខាងក្រោម៖
     - យកវត្ថុវិភាគពីមាន់(តំបារពីក្លូអាក់ និងពីបំពង់ខ្យល់) ចំនួន១៥ក្បាល  
     - យកវត្ថុវិភាគពីទា(តំបារពីក្លូអាក់ និងពីបំពង់ខ្យល់) ចំនួន១៥ក្បាល 
     - យកទឹកលាងបក្សី (សំណាកបរិស្ថាន) ចំនួន០៦ទីប។
សូមជម្រាបជូនថា វត្ថុវិភាគទាំងអស់ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter