មាតិកា
កិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
173

ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលបានស្នើសុំប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ មានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។
លទ្ធផល ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានយល់ព្រម និងឯកភាពអោយក្រុមការងារចុះអង្កេតបន្តទៀត បើឃើញថាដីនោះគ្មានទំនាស់ និងជារបស់បងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំពិតមែន នោះគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងរៀបចំបែបបទទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីរដ្ឋជូនពួកគាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter