មាតិកា
ការចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត
ចេញ​ផ្សាយ ០៣ មីនា ២០១៩
185

ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី បានចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ក្រោមការដឹកនាំ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

ក្នុងអំឡុងពេលនោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមគ្រប់មធ្យោបាយជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញដើម្បីពិនិត្យពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត នាពេលនេះ ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយការខ្វះខាតទឹកធ្វើស្រែប្រាំង។ 

ឆ្លៀតក្នុងឱកាសនោះ ផងដែរ ឯកឧត្តមបានទទួលយកសំណូមពររបស់សហគមន៍ដែលបានសំណូមពរឲ្យក្រុមផលិតទឹកស្អាត បង់វិភាគទាន១០ម៉ឺនរៀលក្នុងមួយខែដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សហគមន៍ដោយអនុវត្តចាប់ពីខែមីនា ឆ្នាំ២០១៩នេះតទៅ។ 

ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាកសិករឲ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងការចេះទទួលយកបច្ចេកទេសថ្មីៗ និងប្រភេទដំណាំ ដែលប្រើប្រាស់ទឹកតិច ទទួលផលច្រើន និងមានចំណូលខ្ពស់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter