មាតិកា
ពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០១៩-២០២០
ចេញ​ផ្សាយ ១៤ មីនា ២០១៩
150

ព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩  
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី រួមមាន៖ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត លោក ថាច់ យ៉ា ប្រធានការិយាល័យផែនការគណនេយ្យ និងលោក កែវ សុវណ្ណឌី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ព្រមទាំងឯកឧត្តម ប៉ិល កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា សរុបប្រមាណជាង ៤០០នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter