មាតិកា
ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០១៩-២០២០
ចេញ​ផ្សាយ ១៤ មីនា ២០១៩
322

ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ 
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី រួមមាន៖ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត លោក ថាច់ យ៉ា ប្រធានការិយាល័យផែនការគណនេយ្យ និងលោក កែវ សុវណ្ណឌី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមតំណាងស្ថប័ននីតិប្បញ្ញត្តិ នីតិប្រតបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភបាលខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍ វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និងមន្រ្តីរាជការក្រោមឱវាទប្រមាណ ៥០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter