មាតិកា
ការដុតបំផ្លាញចោលនូវបង្គារដែលមានផ្ទុកសារធាតុគីមី
ចេញ​ផ្សាយ ១៦ មីនា ២០១៩
282

ថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទីយប់
កម្លាំងផ្នែករដ្ឋបាលជលផលព្រែកចាកសហការជាមួយកម្លាំងស្នាក់ការសន្តិសុខអាវុធហត្ថព្រែកចាក បានឃាត់ទុកនិងដកហូតបង្គារស្រស់ក្លាស្សេចំនួន២០០គីឡូក្រាមដែលមានផ្ទុកសារធាតុគីមី(ចាក់ចាហ៊ួយ)នៅចំនុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបាននាំចូលពីប្រទេសវៀតណាម។
យោងតាមបញ្ជារបស់លោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កម្លាំងចម្រុះបានធ្វើការដុតបំផ្លាញចោលនូវបង្គារដែលមានផ្ទុកសារធាតុគីមីទាំងនោះនៅខណ្ឌរដ្ឋបាលជលផលកំពត ដោយមានការចូលរួមពី លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោកនាយ នាយរងខណ្ឌ នាយ នាយរងផ្នែករដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter