មាតិកា
ការចុះយកវត្ថុវិភាគពីបក្សីរស់នៅផ្សារតានីដើម្បីតាមដានរកវត្តមានមេរោគផ្តាសាយបក្សីH5N1
ចេញ​ផ្សាយ ១៦ មីនា ២០១៩
162

ថ្ងៃសុក្រ ១០កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩
កញ្ញា គន់ ស្រីអន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត                  
លោក សួង សាវឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរជ័យ និងលោក ជួប ចន្ថា មន្រ្តីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរជ័យ បានសហការជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ មន្រ្តីនាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លង មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពត នៃក្រសួងសុខាភិបាលក្នុងគម្រោងCDC បានចុះយកវត្ថុវិភាគពីបក្សីរស់នៅផ្សារតានីដើម្បីតាមដានរកវត្តមានមេរោគផ្តាសាយបក្សីH5N1 ជាលទ្ធផលសំរេចបានដោយយកវត្ថុវិភាគពីសត្វមាន់បានចំនួន២០ក្បាល(តំបារពីក្លូអាក់និងបំពង់ខ្យល់)យកទៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វដើម្បីវិភាគរកជំងឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter