មាតិកា
ការភ្ជួររាស់ដីស្រែជូនប្រជាកសិករ នៅក្នុងឃុំសំឡាញ ស្រុកអង្គរជ័យ
ចេញ​ផ្សាយ ២១ មីនា ២០១៩
302

ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ 
លោកប្រធានការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងសហការី  លោកប្រធានការិយាល័យកសិកម្មស្រុកអង្គរជ័យ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយលោក ហ៊ុយ សុនាថ អនុប្រធានការិយាល័យវិស្វកម្ម និងកំណែទម្រង់ដីកសិកម្ម របស់នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះភ្ជួររាស់ដីស្រែជូនប្រជាកសិករ ដែលខ្វះខាតមធ្យោបាយនិងកំលាំងពលកម្មក្នុងផលិតកម្មកសិកម្ម នៅក្នុងឃុំសំឡាញ ស្រុកអង្គរជ័យ។ ជាលទ្ធផលភ្ជួររាស់ដីបានសរុប៤៨ហិកតា ក្នុងនោះ៖
១- ភូមិកម្មករចំនួន១០ហិកតា
២- ភូមិត្រពាំងស្លាចំនួន៥ហិកតា
៣- ភូមិត្របៀតចំនួន៨ហិកតា
៤- ភូមិប្រស្រែចំនួន២៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter