មាតិកា
ចុះធ្វើការផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី ធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនបក្សី បាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋាន និងមធ្យោបាយដឹកជញ្ជូនជ្រូក
ចេញ​ផ្សាយ ០៨ មេសា ២០១៩
184

ថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្រ្តីផលិតកម្ម និងបសុព្យាបាលខេត្ត និងក្រុងកំពត ចុះធ្វើការផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី ធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនបក្សី បាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋាន និងមធ្យោបាយដឹកជញ្ជូនជ្រូកដើម្បីការពារនិងទប់ស្កាត់ការឆ្លងរាតត្បាតជម្ងឺឆ្លងសត្វ ជាពិសេសជម្ងឺប៉េស្តជ្រូកអាហ្រិ្វក និងជំងឺផ្ដាសាយបក្សីនៅមុនរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយលទ្ធផលសម្រេចបានមានដូចខាងក្រោម៖
១, បាញ់ថ្នាំរំងាប់មេរោគរថយន្តដឹកជញ្ជូនបក្សីបានចំនួន៣គ្រឿង 
២, ផ្សព្វផ្សាយនិងណែនាំពីវិធានការការពារជំងឺផ្ដាសាយបក្សីដល់អាជីវករទិញលក់បក្សីរស់និងអ្នកពាក់ព័ន្ធបានចំនួន១០នាក់ក្នុងនោះស្រី៤នាក់ 
៣, បាញ់ថ្នាំរំងាប់មេរោគសត្តឃាតដ្ឋានក្រុងកំពតបានចំនួន១កន្លែង 
៤, បាញ់ថ្នាំរំងាប់មេរោគរឺម៉កដឹកជញ្ជូនជ្រូកចេញចូលក្នុងសត្តឃាតដ្ឋានបានចំនួន៦គ្រឿង។          

ចំនួនអ្នកចូលទស្សនា
Flag Counter