មាតិកា
ចុះត្រួតពិនិត្យចរាចរសត្វនាំចូលក្នុងខេត្តកំពត ព្រមទាំងបានធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វ
ចេញ​ផ្សាយ ១១ មេសា ២០១៩
165

ថ្ងៃអង្គារ ០៥កេីត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ 
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន០២រូប និងលោកប្រធាន អនុប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត បានចុះត្រួតពិនិត្យចរាចរសត្វនាំចូលក្នុងខេត្តកំពត ព្រមទាំងបានធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វ ជាលទ្ធផលសង្កេតឃើញថាមាន
១, ក្រុមហ៊ុនCP នាំជ្រូកមកពីខេត្តព្រះសីហនុ ចំនួន៤០ក្បាល 
២, លោក លី សង្ឃឹម តំណាងកសិដ្ឋានគ្រួសារ៦៩ នាំជ្រូកមកពីខេត្តព្រះសីហនុ ចំនួន២៦ក្បាល។
        ក្រោយពីបានពិនិត្សសំបុត្រស្នាមត្រឹមត្រូវហើយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបាញ់ថ្នាំរំងាប់មេរោគលើរថយន្ត និងសំភារៈដឹកជញ្ចូនសត្វទាំងនោះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter